ព័ត៌មានជាតិ

នគរបាលចុះធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពរបស់ម្ចាស់ ទីតាំងជល់មាន់មួយកន្លែង នៅស្រុកមោងឫស្សី

បាត់ដំបងៈ នៅថ្ងៃពុធ ៣កើតខែ បុស្ស ឆ្នាំឆ្លូវត្រីស័ ក ព.ស.២ ៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ម៉ោង ៨និង៣០នាទីព្រឹក ស្ថិតនៅចំណុចព្រៃពពេលក្រុមទី៣ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ ចុះធ្វើកិច្ចសន្យាអប់រំកន្លែងលួច លេងល្បែងស៊ីសង (ជល់មាន់) មួយកន្លែងឲ្យបញ្ឈប់លេងចាប់ពីថ្ងៃនេះតទៅ ដែលទីតាំងនោះមានម្ចាស់ឈ្មោះ ធុច វុត ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

វត្ថុតាងប្រមូលបាន៖
– សង្វៀនចំនួន០១
-តង់កៅស៊ូគ្របពីលើសង្វៀនចំនួន០១
-ឆ្នាំងដាំទឹកក្តៅចំនួន០១
-កៅអីជ័រចំនួន០៣កៅអី៕

មតិយោបល់