ព័ត៌មានជាតិ

ណាត់ជួបដោះដូរ ចែកចាយគ្រឿងញៀន ដូចក្នុងកុនភាគចិន ត្រូវសមត្ថកិច្ចបង្រ្តាបបានទាំងស្រុង នៅខេត្តកណ្តាល

កណ្តាល: សមត្ថកិច្ចឡោមពទ្ធ័បង្ក្រាបករណីគ្រឿងញៀន ក្របួចជាប់៣នាក់ និងដកហូតបាន៣កញ្ចប់ នៅកន្លែងរណាត់ជួបដោះដូរ និងចែកចាយគ្រឿងញៀន ភ្លាមៗ ដូចក្នុងកុនភាគចិន។ ហេតុការណ៍នេះកើតទ្បើង កាលពីវេលាម៉ោង០៩ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះឈ្មោះសេង សុខឃុន ភេទ ប្រុស អាយុ ១៩ ឆ្នាំនៅភូមិស្វាយជួរ ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានប្រាប់ Post News នៅរសៀលថ្ងៃនេះថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ទី១.ឈ្មោះសេង សុខឃុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ មឿន វាសនា ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរប មិនពិតប្រាកដមានទីលំនៅស្នាក់ នៅផ្ទះជួលក្រោយវត្តក្របៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី៣.ឈ្មោះ វង់ ចាន់ដារ៉ា ភេទ ប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅស្នាក់នៅផ្ទះជួលក្រោយវត្កក្របៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ វត្ថុតាងចាប់យករូមមាន ម្សៅក្រាមពណ៌ស ចំនួន០៣កញ្ចប់ មាន១កញ្ចប់តូច និង០២កញ្ចប់ធំ សង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកក សម្ភារ:សម្រាប់វិចខ្ចប់មួយចំនួន និងកូនកន្រៃ្តពណ៌ស ចំនួន០១។

លោកអធិការបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានប្រជាពលរដ្ឋបានរាយការណ៍ថាមានការចែកចាយគ្រឿងញៀននៅចំណុចក្រោមផ្ទះជនសង្ស័យ ឈ្មោះសេង សុខឃុន ភ្លាមនោះកម្លាំងប៉ុស្តិ៍កោះខែលក៏បានចេញទៅលោមពទ្ធ័ចាប់រួចធ្វើការឆែកឆេរក៍បានរកឃើញម្សៅសថ្លាសង្សយ័ជាប្រភេទម៉ាទឹកកក រួចក៏បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-05-19_13-46-27 (2) photo_2016-05-19_13-46-27 photo_2016-05-19_13-46-28

មតិយោបល់