ស្វាយរៀងៈ នៅវេលាម៉ោង ៩ និង ១០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៧-១៣៨ ស្ថិតភូមិប្រសូត២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1L-8090 បើកបរដោយឈ្មោះ ព្រំ សារ៉ុន អាយុ ៣០ ឆ្នាំ មុខរបរបុគ្គលិកធនាគារABA រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខណៈមកដល់ចំណុចខាងលើក៏ត្រូវរថយន្តម៉ាក កាមរី ពណ៌ទឹកមាស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-2060 តាមព័ត៌មានបង្ហើបថាអ្នកបើកបរជាមន្ត្រីនគបាលម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នាបុកពេញទំហឹង ហើយរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរប្រទេសវៀតណាម ព្រមទាំងធ្វើការវាស់វែងយកវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់៕
មតិយោបល់