បាត់ដំបងៈ ថ្ងៃ សៅរ៍ ១១កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២៣ ខែមិថុនា គ.ស២០១៨ វេលាម៉ោង២និង៤៥នាទី រំលងអធ្រាត្រ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ បណ្ដាលឲ្យឆេះផ្ទះម្ចាស់ឈ្មោះ ឌិត ថា ភេទ ប្រុស អាយុ៦៩ឆ្នាំ។
ឆេះផ្ទះទំហំ ៤មX៥ម ធ្វើអំពីឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសី,លុយចំនួន១ពាន់ដុល្លារ,ប្លង់ដីចំនួន៣សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២សន្លឹក,ឯកសារគ្រួសារ(សៀវភៅគ្រួសារចំនួន១ក្បាល សៀវភៅស្នាក់នៅចំនួន១សន្លឹក),ម៉ាស៊ីនបូមទឹកប្រើសាំងចំនួន១គ្រឿង,លោហៈពណ៌លឿនទំងន់៥ជីចំនួន១ខ្សែ(ប្លាកទីន) និងសម្ភារៈនៅក្នុងផ្ទះមួយចំនួន។
មូលហេតុ ឆ្លងចរន្តអគ្គិសនី៕
មតិយោបល់