ព័ត៌មានជាតិ

បុរសមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងផ្ទះសំណាក់ពេជ្រនិល

កោះកុង: នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋានស្រុកស្រែអំបិល សហការជាមួយកម្លាំងប៉ុស្តិ៍ស្រែអំបិល បានចុះធ្វើការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន បានមួយករណីនៅចំណុចផ្ទះសំណាក់ពេជ្រនិលបន្ទប់លេខ៤៤ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យឹន សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំង ឃុំស្រែអំបិល ។

វត្ថុតាងចាប់បានរួមមាន៖
-ម្សៅក្រាមពណ៌ថ្លាសសង្ស័យថា ជាសារធាតុញៀនចំនួន ១២កញ្ជាប់ (ធំ៤តូច៨)
-ទូរស័ព្ទដៃម៉ាក ណូគារអិនចុចពិល ០១គ្រឿង ពណ៌ខ្មៅ។

ជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕

មតិយោបល់