ព័ត៌មានជាតិ

គណៈបញ្ជាការសង្កាត់ចោមចៅទី៣ ដឹកនាំចុះសម្អាតបរិស្ថានក្នុងមូលដ្ឋាន

ភ្នំពេញ: នារសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ គណ:បញ្ជាការសង្កាត់ចោមចៅទី៣ និងប្រជាការពារភូមិ ចុះសម្អាតបរិស្ថានក្នុងមូលដ្ឋាន ទីតាំងស្ថិតនៅក្នុងលូ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះផងដែរ អាជ្ញាធរសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា និងវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការប្រមូល៕

មតិយោបល់