ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរលោកមេ ប៉ុស្តិ៍សង្កាត់ព្រៃស ទប់ស្កាត់បទល្មើស កុំឲ្យមានចោរឆក់ ប្លន់ញឹកញាប់ពេក…

ភ្នំពេញៈ នៅវេលាម៉ោង ២រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រជាពលរដ្ឋ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យលោកមេប៉ុស្តិ៍សង្កាត់ព្រៃស ខណ្ឌដង្កោ ជួយទប់ស្កាត់បទល្មើសផង កុំឲ្យមានបញ្ហាចោរប្លន់ ឆក់ ញឹកញាប់ពេក ធ្វើឲ្យពួកគាត់រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ អំពីការធ្វើដំណើរ ប្រកបរបររកស៊ីជាប្រចាំ ខណៈបទល្មើសទាំងនេះ មិនទាន់ឃើញសមត្ថកិច្ច ចាប់បានជនសង្ស័យនៅទ្បើយ តើភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា ពួកគាត់ចង់ឲ្យមន្ត្រីប៉ូលិសប៉ុស្តិ៍ ល្បាតទាំងយប់ទាំងថ្ងៃផង។

ពលរដ្ឋសង្ឃឹមថា លោកមេប៉ុស្តិ៍សង្កាត់ព្រៃស នឹងធ្វើការដោះស្រាយពីបញ្ហាខាងលើនេះ ឲ្យពលរដ្ឋសប្បាយចិត្ត មិនបណ្ដែតបណ្ដោយ ឲ្យមានបទល្មើស កើតមានក្នុងដែនសមត្ថកិច្ច របស់លោកគ្រប់គ្រងតទៅទៀតទេ៕

មតិយោបល់