ព័ត៌មានជាតិ

សិស្សអនុវិទ្យាល័យ ជាស្មន់ ១២នាក់ពុលនំប៉័ងពេលនេះកំពុងសម្រាកនៅមន្ទីពេទ្យ

សៀមរាប: ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣០នាទីព្រឹកនៅសាលាអនុវិទ្យាល័យជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានសិស្សសាលាចំនួន១២នាក់ស្រីបានទិញនំប៉័ងហូប រួចមានអាការះក្អួតចង្អោរភ្លាមៗនោះក៏នាំគ្នាបញ្ជូនសិស្សសាលាទាំងអស់នោះទៅមណ្ឌលសុខភាពមានជ័យជួយសង្រ្គោះពួកគាត់។

ចំណែកអ្នកលក់នំប៉័ងឈ្មោះអ៊ី សីហា ភេទស្រី អាយុ37ឆ្នាំ នៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលបានទិញមកពីផ្សាររលួសមកលក់បន្ត៕

 

មតិយោបល់