ព្រះវិហារៈ មន្រ្តីយោធាម្នាក់ជាន់មីនបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០ កងអនុសេនាធំទី3 វរៈសេនាតូច 385 បានចាត់តាំង កម្លាំងចំនួន 4 នាក់ អាវុធ 4 ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ឹម ស៊ុម មេបញ្ជាការ អនុសេនាតូច
2 កងអនុសេនាធំទី3 សហការជាមួយប៉ូលីស អង្គភាព វីរៈសេនាតូច លេខ 105 ចំនួន 3 នាក់ អាវុធ3ដើម ដើរល្បាតពីរចំណុចVA(71.322.91.164)ដល់ចំណុចVA(71.419.91578) ក្នុងភូមិសាស្ត្រ ភ្នំ 385 លុះត្រឡប់មកទីតាំង វិញដល់ចំណុចVA(70.897.91.559) លោកព្រិន្ទបាលឯកជិន ហាត់ អត្តលេខ203177 មុខងារនាយក្រុម2 កងអនុសេនាតូច2 កងអនុសេនាធំ ទី3 វរៈសេនាតូច 385 បានសុំដើរកាត់មកកន្លែងមុន លោកព្រិន្ទបាលឯកជិន ហាត់ ដើរចេញពីផ្លូវបាទប្រហែល 20នាទី បានជាន់មីនចាស់ផ្ទុះ ត្រូវដើមទ្រូង ដាច់បំពង់ក និងជើងខាងស្ដាំ បណ្ដាលឲ្យស្លាប់នៅកន្លែង នៅវេលាម៉ោង១២និង១០ នាទី បច្ចុប្បន្នសព លោកព្រិន្ទបាលឯក ជិន ហាត់ ត្រូវបានអង្គភាពដឹក មកធ្វើបុណ្យនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕



មតិយោបល់