ព័ត៌មានជាតិ

ឪពុកម្តាយស្រែកយំស្តាយស្រណោះផ្ទះដែលត្រូវកូនប្រុសដុតឆេះគ្មានសល់ នៅស្រុកស្អាង

កណ្តាល: ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ម៉ោង៦និង៣០នាទី នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មានករណីឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ។
ដែលម្ចាស់ផ្ទះទី១ឈ្មោះ អុល សំបូ ហៅទ្រព្យ ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ (មេម៉ាយ)ផ្ទះមានទំហំ ៨x៩ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីរៀបជញ្ជាំងបេតុងក្រោម
ម្ចាស់ផ្ទះទី២ ឈ្មោះថា អឺង ភេទស្រី អាយុ៤១ ឆ្នាំ នៅភូមិកើតហេតុខាងលើ
ទំហំផ្ទះ៥ x៧ម៉ែត្រពីឈើដំបូលស័ង្កសី។
ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ។
តាមប្រភពមូលហេតុនៃការឆេះ បណ្តាលមកពីកូនឈ្មោះសុន ពក ភេទប្រុសអាយុ៣៣ ឆ្នាំមានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ ជាអ្នកដុតទើបបណ្ដាលឲ្យឆេះ។
បច្ចុប្បន្ន ជនបង្កបានឃាត់ខ្លួនយកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។
ចំពោះសំភារ:ខូចខាតសមត្ថកិច្ចកំពុងស្វែងរកម្ចាស់ផ្ទះទាំងពីរដើម្បីបំភ្លឺ៕

 

មតិយោបល់