ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

កំពតៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី កម្លាំងជំនាញ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់ ស្រីចំនួន ម្នាក់៖
១.ឈ្មោះ ឈូ ឆក ភេទប្រុស អាយុ ២៥ឆ្នាំ។
២.ឈ្មោះ ស៊ិប ឡី ភេទស្រី អាយុ ២៥ឆ្នាំ។
៣.ឈ្មោះ ស៊ិប ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ។
៤.ឈ្មោះ ផុន វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ។
៥.ឈ្មោះ ឡុង ទុំ ភេទប្រុស អាយុ ៤០ ឆ្នាំ (អ្នកទាំង ០៥ នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត) ។
៦.ឈ្មោះ សេង ឡេងពោ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

ដកហូតថ្នាំញៀនចំនួន ១២កញ្ចប់តូច អាវុធកែច្នៃចំនួន ០៤ដើម ដាវចំនួន ០៣ដើម និងសម្ភារៈសម្រាប់ជក់មួយចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់