ព័ត៌មានជាតិ

បែនដឹកដីកិនបុរសម្នាក់ស្លាប់ភ្លាមៗនៅស្រុកថ្ពង

កំពង់ស្ពឺ: ថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២ និង៤៩នាទីរសៀល នៅលើផ្លូវលេខ៤៤ស្ថិតនៅភូមិគោល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត១១៨ -១១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង រថយន្តបើកដឹកដី កំពុងបែនចាក់ដីនៅលើចញ្ចើមផ្លូវមានម៉ូតូមួយគ្រឿងបើកមកពីទិសខាងលិច ម៉ាកអិចសង់ទ័រ ពណ៍ ទឹកប្រាក់់ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ឃឹម ភក្រ័ ភេទប្រុសអាយុ ១៩ឆ្នាំនៅភូមិ ឡ ឃុំប្រាំបបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរគ្មានពាក់បួកសុវតិ្តភាព
បើកបរស្ថិតក្នុងល្បឿនលឿន. មកដល់ចំណុចខាងលើបានរេចង្កូតបុកជាមួយ រថយន្តបែនដឹកដីកំពុងឈប់បែនទំលាក់ដីនៅចិញ្ចើមផ្លូវ (អ្នកបើកបររថយន្តបានបើករត់គេចខ្លួនបាត់)ទៅទិសខាងលិច មិនស្គាល់អត្តសញ្ញាណ អាស័យដ្ឋាន
អ្នកបើកម៉ូតូបណ្ដាលឲ្យ ស្លាប់នៅនឹងកន្លែងកើតហេតុ សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
ម៉ូតូមួយគ្រឿងខូចខាតទាំង ស្រុងវត្ថុតាងយកមកទុកនៅអធិការដ្ធាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់