ព័ត៌មានជាតិ

គេចទៅណារួចទៀត!.. ចាប់មិនចេះអស់​នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: កម្លាំងប៉ុស្តិ៍នគរបាលឫស្សីកែវ ឆ្មក់ចូលផ្ទះគ្មានលេខមួយកន្លែងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ដកហូតថ្នាំញៀនចំនួនមួយកញ្ចប់តូចដាវសាំម៉ូរ៉ៃ១ដើម ពូថៅ១ដើម កាំបិតផ្គាក់១ដើមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន៥នោះ ១-ឈ្មោះ ភ.ភ.ក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅខណ្ឌឫស្សីកែវ។ ២-ឈ្មោះ រ.ស.ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់ឫស្សីកែវ។ ៣-ឈ្មោះ ប៉ុន ចាន់ឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
៤-ឈ្មោះ វ៉ែ ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅកើតហេតុ។
៥-ឈ្មោះ ទូច ដារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅកើតហេតុ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

មតិយោបល់