ព័ត៌មានជាតិ

មកពីជួបជុំមិត្តស្រវឹងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងមិត្តភក្កិ៣-៤នាក់ទៀតទើបនឹងចេញពីជួមជុំមិត្តភក្កិមួយកន្លែងបានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់កងខ្ទាតមកកណ្ដាលផ្លូវចំណែករថយន្តខ្ទេចមួយចំហៀងខាងស្ដាំខាងមុខទៅលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកុម្ភ:ឆ្នាំ ២០២០ ស្ថិតនៅតាមដងផ្លូវ ២៨៩ កែងនឹងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់រួមដំណើរនឹងមិត្តភក្កិ៣-៤នាក់ទៀតបើករថយន្តតីយ៉ូតាព្រូសមួយគ្រឿងពណ៌កណ្ដុរប្រមេះស្លាកលេខភ្នំពេញ2A-6139ទើបនឹងចេញពីកម្មវិធីមិត្តភក្កិមួយកន្លែងដោយធ្វើដំណើរតាមដងផ្លូវ ២៨៩ ទិសដៅពីយើងទៅត្បូងលុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាឲ្យបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវឯរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជិត២០ខ្ទេចមួយចំហៀងខាងមុខខាងស្ដាំទៅលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

មតិយោបល់