ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យប្ដីស្លាប់ និងប្រពន្ធរងរបួស

សៀមរាប: កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនចាំម៉ាកបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាម។

ជនរងគ្រោះឈ្មោះ ណើន នួន ភេទប្រុស អាយុ ២៣ឆ្នាំ(ស្លាប់ប្ដី) រស់នៅភូមិបេង ឃុំកំពង់ក្ដី ស្រុកជីក្រែក ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ លាក់ ភេទស្រី អាយុ ២១ឆ្នាំ(ប្រពន្ធរងរបួស) អ្នកទាំង ២ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-0329 ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូ ២នាក់ប្ដីប្រពន្ធខាងលើ រួចបើករត់គេចបាត់ស្រមោល។

មូលហេតុ៖ អ្នកបើកបរលឿន និងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុជនរងគ្រោះ​ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុកបាគង៕

មតិយោបល់