មណ្ឌលគិរីៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ អគ្គិសនីមណ្ឌលគិរីសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្ទាន់ នៅបន្ទប់ភ្លើងលេខ P៨៤-F១ ដើម្បីជួយសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការអន្តរាគមន៍ពន្លត់អគ្គិភ័យផ្ទះប្រជាពរដ្ឋ ដែលមានទីតាំងស្ថិតនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្រុមការងារបច្ចេកទេស នឹងធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ ទៅតាមពេលវេលាជាក់ស្តែង នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
មតិយោបល់