កំពង់ធំៈ កាលពីវេលាម៉ោង ៦ និង៤០នាទីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១៨៣-១៨៤ ស្ថិតក្នុងភូមិឬស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្ត ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលឱ្យស្លាប់បុរសម្នាក់។
ម៉ូតូម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 1L-2159 បើកបរដោយឈ្មោះ អ៊ាត គឹមសាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព។
រថយន្ត និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចខ្លួន ពីកន្លែងកើតហេតុបាត់។
មូលហេតុបឋម៖
– អ្នកបើកបររថយន្ត ឈប់នៅលើទ្រូងផ្លូវខ្ជីខ្ជា មិនដាក់សញ្ញាប្រាប់ដំណឹង និងគ្មានភ្លើងបំភ្លឺ។
– អ្នកបើកបរម៉ូតូមានល្បឿនលឿន។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់