ខេត្តសៀមរាប៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៤ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តនិង ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកអំណោយមនុស្សធម៌ទៅ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៧៣០ គ្រួសារនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលពិធីនេះបានប្រព្រឹត្តធ្វើទៅនៅបរិវេណវត្តកំពង់ភ្លុក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សប្បុរសជន និ អាជ្ញាធរមូលដ្ឋានផងដែរ។
អំណោយដែលបានចែកជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូ ក្រាម មី ១ កេស និងសារុងចំនួន ១ ផងដែរ។ ឯកឧត្តម ឃឹម ប៊ុនសុង បានថ្លែងថា ថ្វីត្បិតតែអំណោយទាំងនេះមិនមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែវានឹងបានចូលរួមចំណែកក្នុងការជួយ សម្រាលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្របានមួយគ្រា ដើម្បីបងប្អូនអាចបន្តស្វែង រកចំណូល និងបង្កបង្កើនផលដំណាំរួមផ្សំ សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារនោះ ។ ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពអនាម័យបរិស្ថានក្នុងភូមិដ្ឋាន និងត្រូវសម្រាកក្នុងមុង បរិភោគទឹកស្អាត ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានជំងឺដង្កាត់ផ្សេងៗនោះ៕
ប្រភព៖ AKP
មតិយោបល់