ព័ត៌មានជាតិ

ជើងខ្លាំងខាង គប់ ត្រូវកម្លាំងអធិការដ្ឋានក្រុងតាខ្មៅ ឃាត់ខ្លួន

កណ្តាល: ជនសង្ស័យមួយក្រុមបន្ទាប់ពីធ្វើសកម្មភាពយកដំឥដ្ឋគប់បណ្តាលឲ្យខូចខាតសម្ភារដោយចេតនា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ម៉ោង៥និង៣០នាទី
ចំណុចភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ១នាក់:
-ឈ្មោះណន់ ស៊ីឡុង ភេទប្រុស អាយុ២៥ឆ្នាំ
ទីលំនៅ:ស្នាក់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុខរបរ:លក់ទូរស័ព្ទ ។
ចំណែកជនសង្ស័យ៣នាក់
១-ឈ្មោះធួក សុខត្រា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ:ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរ:
ចុងភៅ(ឃាត់ខ្លួន)។
២-ឈ្មោះស៊ន ប៊ុនថៃភេទប្រុសអាយុ១៨ឆ្នាំ
ទីលំនៅ:ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:រត់រ៉ឺម៉ក(ឃាត់ខ្លួន)។
៣-ឈ្មោះងីម តៃហ៊ី ភេទប្រុស អាយុ១៧ឆ្នាំ
ទីលំនៅ:ភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរ:សិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(ឃាត់ខ្លួន)។
*សម្ភារ:ខូចខាត:
-កុំព្យូទ័រLetop១គ្រឿង។
-ធុងបាសកុំព្យូទ័រ ១ ។
-ទូរតាំងលក់ទូរស័ព្ទចំនួន១(ប្រេះស្រាំ)
*វត្ថុតាងចាប់យក៖
-ដុំឥដ្ឋប្រហោងចំនួន១ដុំ(បែកជ្រុង) ។
-បំណែកឥដ្ឋប្រហោងចំនួន៨ដុំតូច។
-ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៦
ពាក់ស្លាកលេខភ្នំពេញ1GB1338 ។

កាលពីវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងអង្គុយលក់ទូរស័ព្ទដូចសព្វដងពេលនោះស្រាប់តែក្រុមជនសង្ស័យខាងលេីបានជិះម៉ូតូ១គ្រឿងទៅធ្វេីសកម្មភាពដោយយកដុំឥដ្ឋប្រហោងចំនួនពីរដុំគប់សំដៅទៅលេីជនរងគ្រោះដែលកំពុងអង្គុយលក់ទូរស័ព្ទបណ្តាលឲ្យត្រូវចំសម្ភារ:របស់ជនរងគ្រោះខូចខាតដូចបានរៀបរាប់ខាងលេី ហេីយជនសង្ស័យបានជិះម៉ូតូគេចខ្លូួនបាត់ (ដោយសារមានគុំនំគ្នាពីថ្ងៃមុន)។ក្រោយកេីតហេតុជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ប៉ុស្តិ៍ស្វាយរលំចុះជួញអន្តរាគមន៍ធ្វេីការឃាត់ខ្លួនរួមទាំងវត្ថុតាង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់