ព័ត៌មានជាតិ

រថភ្លើង បុកគ្រឿងចក្រឈូសដី (សាស៊ើរ) របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ (ហាយវេ) របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក រវាងរថភ្លើង បុកជាមួយ គ្រឿងចក្រឈូសដី (សាស៊ើរ) របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ (ហាយវេ) បណ្តាលឲ្យអ្នកបើកគ្រឿងចក្រឈូសដី (សាសើ)ម្នាក់ បានរងរបួសធ្ងន់ នៅវេលាម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ នៅមុខរោង ម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រឈូសដី (សាសាស៊ើរ) បានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើង បណ្តាលឲ្យរថភ្លើងបុករថយន្តក្រឡាប់ គ្រឿងចក្រឈូសដី សង្កត់អ្នកបើកបរគ្រឿងចក្ររងរបួសធ្ងន់ ឈ្មោះ រឿង វាសនា ភេប្រុសអាយុ៣២ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកគ្រឿងចក្រឈូសដី និងរថភ្លើង រងនូវការខូចខាតធ្ងន់ទាំង២គ្រឿង។

ប្រភពដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយ គ្រឿងចក្រឈូសដី(សាស៊ើរ) បើកបំពានរំលោភសិទ្ធិអាទិភាពរបស់រថភ្លើង។

ករណីនេះ ភាគីតំណាងក្រុមហ៊ុនទាំងសងខាង បានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕

មតិយោបល់