ឧត្តមានជ័យៈ កាលពីវេលាម៉ោង ០៦ និង២០ នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីលួចរថយន្ត នៅចំណុចសាលាឃុំអន្លង់វែង ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
រថយន្តដែលបាត់ម៉ាក តូយ៉ូតាកាមរី ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-4702 ។
ក្រោយទទួលដំណឹងពីជនរងគ្រោះ ឈ្មោះ សួន ស៊ីផាន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ទើបរកឃើញរថយន្តខាងលើ នៅចំណុចលើស្ពានអាតោ ស្ថិតក្នុងភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងបានស្រាវជ្រាវបន្ត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ផ្លែង រ៉ាវី ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ នៅចំណុចភូមិចារចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្រោយឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននាំយកមកកាន់អធិការស្រុកអន្លង់វែង ដើម្បីចាត់ការបន្ដ៕



មតិយោបល់