ព័ត៌មានជាតិ

Update៖ ឆេះផ្ទះលក់ខោអាវយីហោ Mss Anet TK ខូចខាតគិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ

ភ្នំពេញ: នៅវេលាម៉ោង ១ និង១៥នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆាបឆេះ ផ្ទះលក់ខោអាវយីហោ Mss Anet Tk បណ្តាលឱ្យរងការ ខូចខាតអស់ទាំងស្រុង ហើយផ្ទះកើតហេតុនេះ ស្ថិតនៅជាប់ភោជនីយដ្ឋានបឹងមាស មុខសណ្ឋាគារ វ៉ាស៊ីន តោន តាមបណ្តោយផ្លូវ6A ក្រុមទី ២ ស្ថិតក្នុងភូមិ កៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានឲ្យដឹងថា ពាក់ព័ន្ធឹងករណីខាងលើ គេមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណ: ផ្ទះកើតហេតុ ត្រូវម្ចាស់ ចាក់សោទុក ចោល ។

ប្រភពបានបន្តទៀតថា ក្នុងហេតុការណ៍ខាងលើនេះ មានរថយន្តពន្លត់ អគ្គិភ័យចំនួន ៥ គ្រឿង ចុះមកជួយអន្តរាគមន៍ពន្លត់ និងបង្កការកកស្ទះនៅ ផ្លូវជាតិលេខ ៦ផងដែរ ហើយអគ្គិភ័យបាន រលត់ទៅវិញនៅវេលាម៉ោង ២ រសៀលថ្ងៃដដែល។

ម្ចាស់ផ្ទះកើតហេតុផ្ទះ ឈ្មោះ ចាន់ ស៊ី ណេត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ លក់ខោអាវ។

ប្រភពដដែល បានឲ្យដឹងថា សម្ភារ: ក្នុងផ្ទះដែលរងការខូចខាត រួមមានខោអាវ និងគ្រឿងសម្អាង ព្រមទាំងសម្ភារ:ផ្សេងៗមួយ ចំនួនទៀត ដែលសរុបជាទឹកប្រាក់ អស់ប្រមាណ២ម៉ឺនដុល្លារ៕

មតិយោបល់