ដើម្បីដោះបំណុល និងគេចឲ្យផុតពីការបិទទ្វារក្រុមហ៊ុននោះ Eastman Kodak Co (Kodak) ត្រូវលក់ប៉ាតង់ឲ្យបាន ៥០០លានដុល្លារអាមេរិក។
នៅថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០១២ គេហទំព័រ The Wall Street Journal ចុះផ្សាយថា សហព័ន្ធដេញថ្លៃបានឲ្យតម្លៃលើប៉ាតង់របស់ Kodak លើសពី ៥០០លានដុល្លារអាមេរិក នេះបើយោងតាមប្រភពដែលមិនប្រាប់អត្តសញ្ញាណ បានបង្ហើបដល់ The Wall Street Journal។
ម្ចាស់បំណុល និងធនាគារដែលបានផ្ដល់ប្រាក់កម្ចីដល់ Kodak បានឲ្យក្រុមហ៊ុន Kodak សន្យា និងលក់ ប៉ាតង់ឲ្យបាន ៥០០លានដុល្លារអាមេរិក ហើយរឿងក្ដីក្ស័យធន់របស់ក្រុមហ៊ុននេះ នឹងត្រូវបើកសវនាការនៅដើមឆ្នាំ ២០១៣ ដោយសារតែមានការលើកលែងពីម្ចាស់បំណុល។
គួរបញ្ជាក់ផងដែរថា ក្រោយពីរឿងក្ដីត្រូវបានពន្យាពេល មានឮពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Kodak បានចរចាជាមួយនឹង Google និង Apple ក្នុងការលក់ប៉ាតង់ ដែលនៅក្នុងនោះការចរចា បានឈានដល់ចំណុចរួមមួយតែ មិនបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Google និង Apple ព្រមទិញប៉ាតង់របស់ Kodak ឬមួយយ៉ាងណានោះទេ៕
មតិយោបល់