ភ្នំពេញ៖សិល្បះការិនីរបស់ មន្ទីវប្បធម៌និងវិចិត្រសិល្បះរាជធានីភ្នំពេញ ស្រីស្រស់ ស៊ូ ដាណេ បានថ្លែងប្រាប់សារព័ត៌មានដំណឹង (www.domneng.news) តាមរយៈសារអេឡិចត្រូនិច ហ្វេសប៊ុកនៅពេលថ្មីៗនេះ
ឲ្យដឹងថា នាងនឹងវិលត្រឡប់មកកម្ពុជាវិញ នៅចុងខែ មករានេះ ក្រោយទៅសម្តែងនៅអាមេរិក ១០ខែ ដោយទទួលបានការគាំទ្រ និងជោគជ័យគួរឲ្យកត់សម្គាល់ ។
តារាសម្តែង និងចម្រៀង ផ្នែកបុរាណ រូបនេះ បានបន្តថា នៅលើទឹកដី អាមេរិក នាងទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរ និងជនជាតិអាមេរិក នៅទីនោះ ។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀត ថ្លែងទាំងអារម្មណ៍សោកសៅដោយនឹកស្រុកកំណើត និងសប្បាយរីករាយដោយទទួលបានប័ណ្ណសរសើមួយពីក្រុមហ៊ុនខ្មែរអិនធើថែនមែន របស់អាមេរិក ផងដែរ ។
ដោយឡែកនិយាយរឿងបេះដូងវិញ ស្រីស្រស់សម្រស់ផូរផង់ ស៊ូ ដាណេ បានថ្លែងទាំងលេងសើចថា នាងកំពុងតែលួចស្រលាញ់គេម្នាក់ តែមិនបានបង្ហើបថា ជាអ្នកក្នុងស្រុក ឬក្រៅស្រុកឡើយ ដោយត្រឹមតែបញ្ជាក់ថាមិនមែនអ្នកក្នុងរង្វង់សិល្បៈ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ នាងបានប្រាប់ថា នៅពេលអនាគត នាងចង់ប្តូរតំណែងទឹកភ្នែក ទៅតួ ឆ្នាស់ បើសិនឱកាសហុចឲ្យ តែមិនមែន បានន័យថា នាងបោះបង់ចោលឆ្នាំងបាយចាស់ ផ្នែកបុរាណ ពិសេស ល្ខោនបាសាក់ដែលជាទំរង់សិល្បះមួយដែលធ្វើអោយនាងមានមុខមាត់គួសមដូចសព្វថ្ងៃ ។
ជាចុងក្រោយនោះ ស្រីស្រស់ ត្រគាក បាន ស៊ូ ដាណេ បានថ្លែងថា សូមឲ្យបងប្អូនខ្មែរនៅតែបន្តការលើកស្ទួយវិស័យសិល្បះខ្មែរអោយបានរីកចំរើនកាន់តែខ្លាំង
នាងខ្ញុំសប្បាយចិត្តដែលបានឃើញការីកចំរើនបានមួយកំរិតគួអោយកត់សំគាល់នាងខ្ញុំនៅតែបន្តការសម្តែងច្រៀងនឹងរបាំដដែល ដើម្បីវប្បធម៌ជាតិ ៕
មតិយោបល់