ព័ត៌មានជាតិ

Update៖​ ផ្ទះ៧ល្វែងត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុង

ភ្នំពេញ: កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ មានអគ្គីភ័យ ឆេះប្រជាពលរដ្ឋចំនួន០៧ល្វែង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣០០ ក្រុម ទី៥៤ភូមិ៥សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដែលម្ចាស់ផ្ទះមានឈ្មោះ ណៃ ណន់ ភេទស្រី អាយុ៤៩ឆ្នាំ
មុខរបរ : លក់សាច់ជ្រូក
មូលហេតុ : កំពង់ស្រាវជ្រាវ
ប្រភេទសំណង់ : សង់ពីឈើលើ និងថ្មក្រោម មានទំហ៊ុ១៧x២៤ម៉ែត្រ។

ការខូចខាត ឆេះផ្ទះថ្មក្រោមឈើលើទំហំ៤x១៤ម៉ែត្រចំនួន ០៧ ល្វែង ស្មើនឹង១៥បន្ទប់អស់ទាំងស្រុង។

រងរបួសដល់មនុស្ស គ្មាន

ក្នុងហេតុការខាងលើប្រើប្រាស់រថយន្តពន្ត់អគ្គីភ័យ ជួយអន្តរាគមន៍សរុបចំនួន ២៩គ្រឿង មកពីអង្គភាព :
១ – រថយន្តមកពីស្នងការនបាលរាជធានីភ្នំពេញចំនួន ២០ គ្រ
២- រថយន្តមកពីក្រសួងមហាផ្ទៃចំនួន ០៤ គ្រ
៣- ក្រុមហ៊ុនOCIC(កោះពេជ្រ និងជ្រោយចង្វា )ចំនួន ០៤គ្រ
៤- ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រ ។

ប្រើប្រាស់ទឹកអស់ចំនួន ២៩ឡាន ស្មើនឹង១៧ម៉ែត្រគូប៕

 

មតិយោបល់