ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង តាមបណ្តោយផ្លូវលំ ស្ថិតភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ បូ វីរៈ ភេទប្រុស អាយុ ៣១ ឆ្នាំ អ្នកគ្រប់គ្រងឃ្លាំង។ជនរងគ្រោះម្នាក់ឈ្មោះ កង រិទ្ធី ភេទប្រុស ជាមន្ត្រីអគ្គិភ័យ(រងរបួសជើង)។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
ប្រភេទសំណង់៖ ថ្មបេតុងប្រក់ស័ង្កសី ទំហំ១៣មx២៣ម។
ខូចខាតសម្ភារៈ៖ ឆេះគ្រឿងដែកក្នុងឃ្លាំងទំហំ១៣មx២៣មអស់ចំនួន៤០% និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៖
-រថយន្តការិយាល័យអគ្គិភ័យចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡានស្មើនឹង២៤ម៉ែត្រគូប។
-រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើនឹង០៦ម៉ែត្រគូប។
-ពន្លត់ចប់នៅម៉ោង២១ និង ៣០នាទីយប់ថ្ងៃខែឆ្នាំដដែល៕
មតិយោបល់