ចិនៈ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានប្រកាសនៅព្រឹកថ្ងៃច័ន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុស កូរ៉ូណា បានកើនឡើងដល់ ១,៧៧០ នាក់ហើយ គិតមកត្រឹមចុងថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
តួលេខអ្នកស្លាប់ថ្មីយ៉ាងហោចណាស់ចំនួន ១០០ នាក់ ត្រូវបានបញ្ជាក់មកពីខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាល នៃការរាតត្បាតជំងឺឆ្លងមួយនេះ។
ដោយទ្បែកករណីអ្នកឆ្លងថ្មី នៅទូទាំងប្រទេសពេលនេះ មានចំនួន ២,០៤៨ នាក់បន្ថែមទៀត ក្នុងនោះមានចំនួន ១,៩៣៣ នាក់ មកពីខេត្តហ៊ូប៉ី ដែលជំរុញឱ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៧០,៥៤៨ នាក់ហើយ៕
មតិយោបល់