ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូដួលសង្ស័យទាក់ដៃចង្កូតគ្នា បណ្ដាលខ្ទាតចូលក្រោមរថយន្តកុងតឺន័រ កិនស្លាប់ភ្លាមៗនៅនិងកន្លែង។
ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ៧និង៤៥នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ជិតស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញម៉ូតូជនរងគ្រោះ ម៉ាកឌ្រីមសង់ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CF-4750 ធ្វើដំណើររឿងពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា ជាមួយនឹងម៉ូតូ១គ្រឿងទៀត ដែលមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលម៉ូតូ ហើយជនរងគ្រោះ បានខ្ទាតចូលទៅក្រោមរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-3581 ធ្វើដំណើរស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏កិនក្បាលជនរងគ្រោះ បែកទាំងមួកសុវត្ថិភាព ស្លាប់មួយរំពេច។ ភ្លាមៗនោះដែរ តៃកុងរថយន្ដបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុក រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ តាមប្រភពអះអាងពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ជាវិស្វករម្នាក់៕
មតិយោបល់