ព័ត៌មានជាតិ

ក្រសួងការបរទេស ចាត់វិធានការចំពោះក្រុមហ៊ុនបរទេសឱ្យបញ្ឈប់ការយករូបអង្គរវត្ត ដាក់នៅលើផលិតផលរបស់ខ្លួន

ក្រសួងការបរទេសកម្ពុជា សម្រេចអោយស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។

 

 

មតិយោបល់