ព័ត៌មានជាតិ

ក្មេងអាយុ៥ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់: ក្មេងប្រុស អាយុ៥ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣៥នាទី រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកក្រោយផ្ទះ ភូមិបន្ទាយក្រង ឃុំអន្លង់ភ្នាត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ង៉ែត សុខា ភេទប្រុស អាយុ៥ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយ។

ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យសពប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់