កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៨ និង ២០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្នុងពេលដែលកំពុងស៊ីការដោយប្រជាការពារនិងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចបន្លំចូលស៊ីការ ហើយចូលទៅលួចទ្រព្យសម្បត្តិអ្នកជិតខាង ។
ដំណើររឿង៖ នៅវេលាម៉ោងខាងលើកម្មវិធីការក៏ចាប់ផ្ដើម បុរស២នាក់បានជិះម៉ូតូ សង់កូរ៉េ ចូលរួមស៊ីការនឹងគេដែរ ក្រោយមកក៏ចេញទៅបត់ជើងតូចឃើញឱកាសស្ងាត់ក៏ចូលទៅផ្ទះប្រជាពលរដ្ឋម្នាក់ ដែលនៅចម្ងាយប្រមាណជា ៥០ម៉ែត្រពីរោងការ ហើយកាត់សោចូលក្នុងផ្ទះបើកភ្លើងរើឥវ៉ាន់ ខណៈនោះផ្ទះអ្នកជិតខាង ដែលមានបម្រើសេវា wing មានកាមេរ៉ា នៅជាប់ចិត្តនោះឃើញសកម្មភាពចោរ ក៏ខលប្រាប់ម្ចាស់ផ្ទះកំពុងនោក្នុងរោងការ បន្ទាប់មកម្ចាស់ផ្ទះបាននាំសមត្ថកិច្ចនិងប្រជាការពារព័ទ្ធចាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចស្រុក កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់