ព័ត៌មានជាតិ

Update៖ មកលេងកូនបាន១០ថ្ងៃ បែរជាដេកស្លាប់ ភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ចេញពស្រុកមកលេងកូន នៅភ្នំពេញ បែរជាជួបរឿងអកុសល គាំងបេះដូងស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅផ្ទះរបស់កូន ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ វ៉ាន់ ឈិត ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅ ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានមកពីស្រុក មកលេងកូននៅភ្នំពេញបាន១០ថ្ងៃមកហើយ រហូតមកដល់យប់ថ្ងៃកើតហេតុ ជនរងគ្រោះបានចូលសម្រាកដូចធម្មតា លុះព្រឹកឡើងមិនឃើញជនរងគ្រោះ ក្រោកពីដំណេក ក៏នាំគ្នាទៅដាស់ តែអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុបងប្អូនសាច់ញាតិ បានរាយការណ៍ទៅអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ចុះពិនត្យជាក់ស្តែង និងធ្វើកំណត់ហេតុរួច ទើបយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់