ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤ និង ៤០នាទី ត្រង់ចំណុចមុខផ្ទះលេខ៦០ ផ្លូវ១៩៩ ក្រុម៤០ ស្ថិតភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័ចំនួន២នាក់ក្នុងចំណោម៣នាក់ពាក់ព័ន្ធករណីលួច ។
ជនសង្ស័យចំនួន៣នាក់៖
១/ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
២/ឈ្មោះ បូ ពុទិ្ធរ៉ូ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះ២៩១ ផ្លូវ២៤៥ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣/ឈ្មោះ ទី ភេទប្រុស អាយុប្រហែល ១៦ ឆ្នាំ មានរាងស្គមសម្បុរសសក់វែងល្មម សា្នក់នៅម្ដុំផ្សាដើមគរ(រត់គេចខ្លួន)។
វត្ថុតាងដកហូតបានម៉ូតូ២គ្រឿង៖
-ម៉ាក ស្កូបពី ពណ៌ស ស៊េរី២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-1286 លេខតួនិងលេខម៉ាស៊ីន 8170376
-ម៉ាក ស្កូបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាក់លេខ ភ្នំពេញ 1HW-1150 លេខតួនិងលេខម៉ាស៊ីន 8166617 (ជារបស់ជនសង្ស័យ)។
សម្ភារៈបាត់បង់៖ ទូរស័ព្ទ១គ្រឿងម៉ាក oppoF11 ពណ៌ខ្មៅ របស់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ស៊ីម វុធ ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្ដិសុខ មានទីលំនៅផ្ទះលេខ៦៨២ ផ្លូវជាតិលេខ២ ភូមទួរការ សង្កាត់ចាក់អង្រែរ ខណ្ឌមានជ័យ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូដើរត្រួពិនិត្យសន្ដិសុខតាមគោលដៅ ខណៈមកដល់ចំនុចខាងលើបានឈប់ម៉ូតូអង្គុយចុចទូរស័ព្ទដើម្បីផ្ញើរបាយការណ៍ ក្រុមជនសង្ស័យក៏ជិះម៉ូតូចំនួន២គ្រឿង ដោយជនសង្ស័យឈ្មោះ ងិន ចាន់ពិសិដ្ឋ ជាអ្នកបើកម៉ូតូ ជាមួយជនសង្ស័យឈ្មោះ ទី អង្គុយពីក្រោយ បានធ្វើសកធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច ចំណែកជនសង្ស័យឈ្មោះ បូ ពុទ្ធិរ៉ូ ជិះម៉ូតូម្នាក់ឯងជាអ្នកបិទគូថរួចក្រុមជនសង្ស័យជិះម៉ូតូរត់គេចខ្លួនតែត្រូវសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នាំមកទីស្នាក់ការប៉ុស្ដិ៍នគរបាលទួលស្វាយព្រៃទី១តែម្ដង។ចំណែកជនសង្ស័យឈ្មោះទីដែលជាអ្នកធ្វើសកម្មភាពទូរស័ព្ទរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដនិងចាត់តាមនីតិវិធីច្បាប់៕
មតិយោបល់