ភ្នំពេញៈ នៅលើហ្វេសប៊ុករបស់ឈ្មោះ Marie Young ដែលបានហែកហួររឿងអាស្រូវរបស់ពិធីការិនីប្រចាំទូរទស្សន៍ CTV8HD នាង សូ អែណា បានបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ដោយសារតែម្ចាស់គណនេយ្យនេះ បានបង្ហោះរូបរបស់ម្ដាយរបស់សារ៉ាយ សក្ខិណា និងបានប្រើពាក្យថាអ្នកស្រីគឺជាម៉ែយ៉ែម ទើបបណ្ដាលឲ្យនាងសូ អែណា បានស្គាល់បុរសដែលមានប្រពន្ធកូនម្នាក់នោះ។ យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហានោះ គេមិនទាន់ឃើញអ្នកនាងសារ៉ាយ សក្ខណា និងម្ដាយដែលត្រូវម្ចាស់គណនេយ្យនោះបង្ខូចឈ្មោះចេញមុខប្រតិកម្មឡើយ។
នៅលើហ្វេសប៊ុករបស់ Marie Young ដែលត្រូវគេសង្ស័យថាសាមីខ្លួនប្រពន្ធដើមតែម្ដង បានសរសេរបង្ហោះថា អ្នកស្រី ផាន់ សម្ផស្ស ម្ដាយរបស់អ្នកនាងសារ៉ាយ សក្ខណា គឺជាម្ដាយធម៌របស់ពិធីការិនី សូ អែណា ហើយក៏ជាអ្នកដឹកញីប្រស៊ីឈ្មោលឲ្យ សូ អែណា បានស្គាល់បុរសដែលមានប្រពន្ធកូននោះដែរ។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថាអ្វីដែលឈ្មោះ Marie Young បង្ហោះនោះ គឺមានការពិតកម្រិតណានោះទេ ក្នុងពេលដែលអ្នកស្រីសម្ផស្ស មិនទាន់អាចសុំការសម្ភាសន៍បាន ហើយសារ៉ាយ សក្ខណា ក៏មិនទាន់ឆ្លើយតបតបនឹងសំណួរតាមឆាតរបស់ Post News នៅឡើយ។ ប៉ុន្តែម្ចាស់គណនេយ្យ Marie Young បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានយើងតាមឆាតថា អ្វីដែលខ្លួនបង្ហោះឡើងគឺជារឿងពិតទាំងអស់ ដោយនាងនឹងបន្តទម្លាយបន្ថែមឲ្យកាន់តែច្បាស់ថែមទៀត ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ សូ អែណា និងអ្នកពាក់ព័ន្ធនោះ បើភាគីខាងនាងអែណា បន្តនិយាយថានោះជាការបំផ្លើសបែបយល់ច្រលំ ឬការបង្ហោះមិនពិតរបស់ Fake Account ។
នៅលើហ្វេសប៊ុករបស់ឈ្មោះនេះ នាងបានសរសេរថា«ត្រឹមត្រូវ នេះជាអាខោនក្លែងក្លាយពិតប្រាកដ,ហើយក៏មិនចាំបាច់ត្រូវប្រើអាខោនពិតដែរព្រោះមីខ្មៅគ្រប់យ៉ាងនេះ វាស្គាល់មុខប្រពន្ធដើមគេច្បាស់ណាស់,បើយកគ្នាហើយមិនបាច់លេបខាយប្រពន្ធគេក៏គេមិនហែកមីថោកទាបហ្នឹងចឹងដែរ… មួយវិញទៀតមីកាចាស់(ម្ដាយសារ៉ាយ សក្ខណា)ស្កូវលើស្កូវក្រោមឯងប្រយ័ត្នកម្មពាវាធ្លាក់លើកូន និងចៅនាងឯងដែលជាស្រីដូចគ្នា ពូកែណាស់អាខាងទាក់ទងឲ្យប្រុស មីម៉ែយ៉ែមលាក់មុខ,ជួយមើលមុខម៉ែធម៌មីអស់សាច់ហ្នឹងទៅគ្នាវាតែមួយទេ គេទៅទាក់ទងពីដំបូងក៏ចេញពីកន្លែងស៊ីស៊ុបរបស់មីកាចាស់ហ្នឹងដែរ។ ខាងក្រៅធ្វើដូចត្រឹមត្រូវសុភាពរាបសាណាស់ តែតាមពិតគឺជាព្រាយបីសាចសោះ អាប្រុសដែលងែងកំពុងតែឲ្យវារុករាល់ថ្ងៃហ្នឹងយកចុះចាំមើលពេលវាគ្មានលុយងែងនៅឲ្យវាបុករុកទៀតអត់….យកចុះអាប្តីហេងស៊យអញទ្រាំលែងបានហើយ…»។
ការបង្ហោះរបស់គណនេយ្យMarie Young គឺជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយចំពោះម្ដាយរបស់អ្នកនាងសារ៉ាយ សក្ខណា ហើយក៏ទំនងនឹងក្លាយជារឿងវែងឆ្ងាយផងដែរ ប្រសិនបើមានប្រតិកម្មណាមួយពីក្រុមគ្រួសាររបស់អ្នកនាងដែលគេដឹងថាស្វាមីរបស់អ្នកនាងនៅអាមេរិកក៏ជាមេធាវីម្នាក់ដែរនោះ៕
មតិយោបល់