កំពតៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅស្រុកទឹកឈូ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម សម្លាប់ស្ត្រីម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ ជួប វិបុល ភេទប្រុស អាយុ៣១ ឆ្នាំ មានស្រុកកំណើត ក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ននៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពត យកប្រពន្ធនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មានកូន ២នាក់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕





មតិយោបល់