បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរួមភេទជាមួយអនីតិជន (អាយុក្រោម ១៥ឆ្នាំ) កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣និង២០ នាទីទៀបភ្លឺ ត្រង់ចំណុចផ្ទះកំពុងសាងសង់ក្រុមទី០៧ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ រី រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ បានប្រព្រឹត្តសកម្មភាពរួមភេទជាមួយក្មេងស្រី១នាក់ ឈ្មោះ ឃ ទ ង ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ នៅផ្ទះ តាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣៥នាទី។ ក្រោយទទួលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើនេះ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ខ្លួនបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការនគរបាលស្រុក រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យយកទៅអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់