ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត

ភ្នំពេញ: កាលពីវេលាម៉ោង ១៩ និង៣០នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភលើទំនុកចិត្ត (យកម៉ូតូ)។

ឃាត់ខ្លួននៅចំណុចមុខ ស្ថានីយ៏ចាក់ប្រេងសាំង កាល់តិចផ្លូវម៉ៅសេទុង ក្រុមទី៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីវេលាម៉ោង ២០ និង០០នាទី កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ៧១ ផ្លូវលេខ៣៣៦ ក្រុមទី២០ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហេង វីហ្គេន ហៅ ហ្គេន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៨Z ផ្លូវលេខ២៥១ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

មតិយោបល់