អេហ្ស៊ីប: ទាហានកំណែនចំនួន ៣នាក់បានស្លាប់ និង៨នាក់ទៀតរងរបួសនៅថ្ងៃពុធនេះ អំទ្បុងពេលមានការបំផ្ទុះគ្រាប់បែកមួយ បានកើតទ្បើងនៅកន្លែងដែលកងកម្លាំងសន្តិសុខយាមល្បាត ស្ថិតក្នុងទីក្រុង Arish ភាគខាងជើងខេត្ត Sinai របស់ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
បើតាមការលើកទ្បើងពីប្រភពសន្តិសុខមួយ បានឲ្យដឹងថា បន្ទាប់ពីកើតហេតុផ្ទុះនេះ ក្រុមអ្នកជំនាញខាងផ្នែកគ្រាប់បែក កំពុងធ្វើការស្វែងរកគ្រឿងផ្ទុះនៅកន្លែងផ្សេងទៀត ព្រមទាំងប្រតិបត្តិការតាមប្រមាញ់ ក្នុងគោលបំណងដើម្បីចាប់ខ្លួនពិរុទ្ធជន។
មកទល់ពេលនេះ ទាហានកំណែនចំនួន៨នាក់ ដែលបានរងរបួស ក្រោយការបំផ្ទុះគ្រាប់បែក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាហាន ក្នុងទីក្រុង Arish ហើយ នេះបើតាមការឲ្យដឹងពីរបាយការណ៍៕
មតិយោបល់