ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ១ខ្នងត្រូវអគ្គិភ័យលេបត្របាក់ក្លាយជាផេះផង់

បាត់ដំបង: អគ្គិភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋ​មួយខ្នង​ ខ្ទេច​ក្លាយ​ជាផេះផង់ កាល​ពី​វេលាម៉ោង២៖១០នាទី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៣ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង​។

ប្រភព​ឲ្យដឹងថា ហេតុការណ៍​ខាងលើនេះ បង្កឡើងដោយសារទុស្សេ​ខ្សែភ្លើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ​មួយខ្នង​​ ​មានទំហំ ៤x៥ ម៉ែត្រ​​ សាងសង់ពីឈើប្រក់ស័ង្កសី ជារបស់ឈ្មោះ យុន​ យឹង​ ភេទប្រុស​ អាយុ ៤២ឆ្នាំ ​មានទីលំនៅចំណុចកើតហេតុ​​ ឆេះខូចខាតទាំងស្រុង​​ ព្រម​សម្ភារ:មួយចំនួនទៀត​រួមមាន​៖ ​ប្រាក់បាត​ ចំនួន​២០០.០០០បាត (ពីរសែនបាត), ខ្សែរករផ្លាកទីនមួយ,ខ្សែរតំលៃ មួយម៉ឺនបាត, កង់ពីរគ្រឿង, ទូរស្សន៍០១គ្រឿង និងពាងទឹកធំពីរ៕

photo_2016-07-31_07-44-52

photo_2016-07-31_07-44-53 (2)

photo_2016-07-31_07-44-53

photo_2016-07-31_07-44-55

photo_2016-07-31_07-44-58 (2)

photo_2016-07-31_07-44-51

photo_2016-07-31_07-44-56

មតិយោបល់