ព័ត៌មានជាតិ

រថយន្តព្រូសស្លាកលេខ ភ្នំពេញ 2AF-4812 បុកជាមួយម៉ូតូឌ្រីមសង់បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

ភ្នំពេញ:  តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង៩និង២០យប់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០នេះ ស្ថិតក្នុងបុរីពិភពថ្មីចម្ការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4812 បានបុកជាមួយម៉ូតូឌ្រីមសង់បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើងបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់