អាមេរិកៈខ្មាន់កាំភ្លើងម្នាក់បានវាយប្រហារក្នុងការជួបជុំយុវជនវ័យក្មេងមួយ នៅព្រឹកថ្ងៃសៅរ៍នៅឯផ្ទះមួយក្នុងតំបន់ជាយក្រុងមួយនៃទីក្រុងស៊ីថលដែលជាទីក្រុងស្ថិតនៅភាគពាយព្យនៃសហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សបីនាក់និងរងរបួសម្នាក់ផ្សេងទៀត។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ៣១ ខែកក្កដានេះ។
ការបាញ់ប្រហារនេះបានកើតឡើងនៅពេលរំលងអាធ្រាត្រនៅសង្កាត់ Mukilteoជាក្រុងមាត់ទឹកមួយដែលមានប្រជាជនប្រហែល ២០.០០០នាក់ និងស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងស៊ីថល។
លោកស្រី Susan Gemmer ជីដូនរបស់រ Alexis Gemmer អាយុ១៨ឆ្នាំ ដែលនៅក្នុងកន្លែងប្រមូលផ្តុំក្នុងអំឡុងពេលកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើងបានមកផ្ទះជាមួយនឹងកាំភ្លើងវែងមួយដើម ហើយដើរឆ្លងកាត់ផ្ទះមួយដើម្បីទៅបាញ់មនុស្សពីរនាក់ស្លាប់ ។ បន្ទាប់មកគេឡើងទៅលើដំបូល ដែលជាកន្លែងមិត្តភក្កិគេរង់ចាំ និងបានបាញ់ជាច្រើនគ្រាប់ទៀត។
ក្រុមស្ទាវមិត្តភក្តិគ្នា អាយុចម្លោះពី ១៥ ទៅ ២០ឆ្នាំ មកពីសាលាវិទ្យាល័យ Kamiak ហើយ ភាគច្រើនជាសិស្សទើបតែបញ្ចប់ការសិក្សាអាយុពី១៨ ទៅ ២០ឆ្នាំ នៅក្នុងក្រុមនេះ។ពួកគេបានរាយការណ៍ថាខ្មាន់កាំភ្លើងដែលបានបែកបាក់គ្នាជាមួយនឹងជនរងគ្រោះកាលពីសប្តាហ៍មុន។
មិនដល់ ៩០នាទីក្រោយមក ប៉ូលិសរដ្ឋវ៉ាស៊ីនតោនបានសម្រុកចូលដេញតាម និងបានចាប់ខ្លួនបុរសអាយុ 19 ឆ្នាំម្នាក់នៅលើផ្លូវហាយវ៉េឆ្លងទៅរដ្ឋផ្សេង។
លោក Allen Christopher Ivanov ខ្មាន់កាំភ្លើងត្រូវបានយកទៅក្នុងពន្ធនាគារសង្កាត់ Snohomish ក្នុងរសៀលថ្ងៃនេះសម្រាប់ការស៊ើបអង្កេតលើករណីឃាតកម្មចំនួនបី៕
មតិយោបល់