ព័ត៌មានជាតិ

Update៖ ជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្ត ឆេះទាំងម៉ូតូ រថយន្តនិងមនុស្សស្លាប់មួយរំពេច!

ភ្នំពេញ: នៅ​វេលាម៉ោង​១០ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ​ឆេះម៉ូតូ បណ្តាលឲ្យបុរសម្នាក់​ស្លាប់​ នៅមុខហាងកាហ្វេ Amazon តាមបណ្តោយផ្លូវ​៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូដឹកសាំងតាមបណ្តោយផ្លូវ៣៣៧ លុះមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស មួយគ្រឿង ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យកំពប់ហៀរសាំង ហើយឆាបឆេះទាំងម៉ូតូនិងមនុស្ស​រាលដាលដល់រថយន្តតែម្តង។

ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យ​ បានមកដល់កន្លែងកើតហេតុ បាញ់ពន្លត់ ប៉ុន្តែជាអកុសលបុរសជាអ្នកដឹកសាំងបានឆេះស្លាប់បាត់បង់ជីវិតទៅហើយ៕​

មតិយោបល់