ព័ត៌មានជាតិ

កូនកាំបិត ភោជនីយដ្ឋាន មេបុណ្យ ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆក់ទូរស័ព្ទពីភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស

សៀមរាបៈ នៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលនគរធំ បានសហការជាកម្លាំងគោលដៅរបស់អង្គភាពបេតិកភ័ណ្ឌបានធ្វើឃាត់ខ្លួន ជនល្មើសចំនួន 01 នាក់ ភ្លាមៗក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីភ្ញៀវទេសចរណ៍ជាជាតិអង់គ្លេស។

ជនសង្ស័យមានឈ្មោះ ទុន ទុយ ភេទប្រុស អាយុ 28ឆ្នាំ មុខរបរចុងភៅ(កូនកាំបិត) នៅ ភោជនីយដ្ឋាន មេបុណ្យ ស្រុកកំណើត នៅភូមិស្គារស្រុក ឃុំព្រៃឈរ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយយកជនល្មើសមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានពិនិត្យឃើញថាជនល្មើសបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីភ្ងៀវទេសចរណ៍ពិតប្រាកដមែនម៉ាកIPhone 10XR ពណ៌ខ្មៅ នៅចំណុចមុខប្រាសាទក្រវ៉ាន់ ស្ថិតក្និងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

.កម្លាំងប៉ុស្ដិ៍ មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌក្រុង និងនគរបាលអង្គភាពទេសចរណ៍ បានដកហូតវត្ថុតាង(ទូរស័ព្ទដៃ)ពីជនល្មើសធ្វើការប្រគល់យកទៅអោយជនរងគ្រោះទៅថែរក្សា ប្រើប្រាស់វិញ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបបន្តនីវិធីដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

 

មតិយោបល់