ព័ត៌មានជាតិ

ម៉ូតូកែឆ្នៃស៊ីមុំាងបំពងសំទ្បេង ត្រូវសមត្ថកិច្ច ចុះចាប់នៅមុខវិទ្យាល័យព្រះបាទសុរាម្រឹត

កំពង់ឆ្នាំង: នៅវេលាម៉ោង៩ និង ៣៥នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថក្រុងចំនួន ៤ នាក់ ដឹកនាំដោយលោក អ៊ឹម លីអ៊ីម បានចុះធ្វើការឃាត់ម៉ូតូចំនួន ០១ គ្រឿង កែឆ្នៃស៊ីមុាំងបំពងសំទ្បេង ត្រង់ចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។

ម៉ូតូម៉ាក GPX ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ នួន ពិសិដ្ឋ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

ក្រោយឃាត់ម៉ូតូ កម្លាំងសមត្ថកិច្ចបានអប់រំ ព្រមទាំងធ្វើកិច្ចសន្យាប្តូរបំពង់ស៊ីម៉ាំងថ្មី រួចក៏ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

មតិយោបល់