ព័ត៌មានជាតិ

សិស្សសាលាវត្តកោះ និងអ្នកមើលម៉ូតូហាងចិន ឆក់ទូរស័ព្ទជនបរទេស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីកម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទឆក់ទូរស័ព្ទដៃជនបរទេស ចំណុចតុមុខការដ្ឋានសំណង់ ណូវូតែលភ្នំពេញ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យ០២នាក់៖
១/ឈ្មោះ ជា សុវណ្ណប៉ូលី ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅផ្ទះម៉ាស្សា ផ្លូវនរោន្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មុខរបរ សិស្សសាលាវត្តកោះ
អ្នកបើកម៉ូតូ។
២/ឈ្មោះ រុំ ប៊ុនលី ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ផ្ទះ១៦៤ ផ្លូវ១០៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា មុខរបរមើលម៉ូតូហាងចិន (អ្នកឆក់ទូរស័ព្ទ)។

ដកហូត៖ មធ្យោបាយធ្វើសកម្មភាពម៉ូតូហ្វីណូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ AL-7028 លេខតួ+លេខម៉ាស៊ីនV001.11។

ជនសង្ស័យ និងមធ្យោបាយ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់