នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំព្រួយបារម្ភពីការអត់វ៉ាក់សាំងចាក់ ពីព្រោះរាជរដ្ឋាភិបាលបានផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ក្នុងខណ្ឌទាំងបួនខ ប៉ុន្តែបងប្អូនត្រូវរងចាំដល់វេនរបស់ខ្លួនទើបតែចាក់ ដល់វេនហើយត្រូវទៅចាក់វ៉ាក់សាំង។
ឯកឧត្តម បានបញ្ជាក់ថា ជាគោលការណ៍រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្មករនិយោជិតមានអាយុពី ១៨ឆ្នាំឡើងក្នុងខណ្ឌទាំងបួនគឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និង ខណ្ឌកំបូលទាំងអស់គ្នា ប៉ុន្តែការទៅចាក់វ៉ាក់សាំងជៀសវាងគ្មានសណ្ដាប់ធ្នាប់និងតាមវិធានការការពារជំងឺឆ្លងកូវីដ-១៩ ប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរដែនដីគឺមួយភូមិម្ដងៗ ចំពោះប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរកំណត់ឱ្យទៅចាក់វ៉ាក់សាំងត្រូវបំពេញទម្រង់ចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ នឹង ភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ បើកម្មករគ្មានអត្តសញ្ញាណប័ណ្ណត្រូវមានសំបុត្រកំណើត ឬ ប័ណ្ឌ .ប.ស.ស.ក៏បានដែរ។
ប្រភព៖ ទទក
មតិយោបល់