មណ្ឌលគិរីៈ យោងតាមផេកមន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញ បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ នៅក្នុង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– កាហ្វេកញ្ចប់ចំនួន ១កញ្ចប់។
– ទឹកក្រូចកញ្ចប់ចំនួន ២កញ្ចប់។
ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើម្ហូបអាហារមួយចំនួនរួមមាន៖ អំបិល បង្អែមផ្លែអាយ សរសៃគុយទាវ ប្រហិតសាច់គោ នំបញ្ចុក និងបន្លែគ្រប់ប្រភេទ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ក្រោយរកឃើញទំនិញទាំងនោះ មន្រ្តីជំនាញបានយកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ ព្រមទាំងធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង ហើយអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់