ព័ត៌មានជាតិ

នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​ដោះ​វី​ស​ជញ្ជាំង​ផ្ទះ​លួច​យក​ទូរស័ព្ទដៃ

​បាត់ដំបង: នៅ​ថ្ងៃទី​១៧ ខែកុម្ភ: ឆ្នាំ​២០២០ វេលា​ម៉ោង​០២​និង​៣០​នាទី​ទាបភ្លឺ នៅ​ក្រុមទី​៣ ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កម្រៀង មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ដោះ​វី​ស​ជញ្ជាំង​ផ្ទះ​លួច​យក​ទូរស័ព្ទ​ម៉ាក​សាំ​សុង​ពណ៌​ខ្មៅ​មួយគ្រឿង ពណ៌​ផ្កាឈូក​មួយគ្រឿង ម៉ាក​mobiiStar(​ម៉ូ​ប៊ី​ស្តា​) ព​ណ៌​ខ្មៅ​មួយគ្រឿង ស្ពី​ឃឺ​ពណ៌​ខ្មៅ ខៀវ​មួយគ្រឿង របស់​ជនរងគ្រោះ​ឈ្មោះ ញ៉​ក់ ខាន់ ហៅ ពយ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កម្រៀង មានមុខ​របរ លក់ដូរ​។​

​ក្រោយពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​ផ្នែក​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កម្រៀង សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ក្រី និង​ប៉ុស្តិ​បឹងរាំង បានធ្វើការ​ស្រាវជ្រាវរ​ហូត​ដល់​ម៉ោង ២​និង​៥៥​នាទី រកឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ មី ធី ភេទ​ប្រុស អាយុ​ ៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កម្រៀង មុខរបរ​មិន​ពិតប្រាកដ ។ បន្ទាប់ពី​នាំ​ឈ្មោះ​ខាងលើ​រួម​នឹង​វត្ថុតាង មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កម្រៀង ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ដោះ​វី​ស​ជញ្ជាំង​ផ្ទះ​ចូល​លួច​យក​សម្ភារ:​​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​
​ករណីនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

មតិយោបល់