ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តមិនចាំម៉ាកកៀរ បណ្ដាលរងរបួសធ្ងន់ នៅខេត្តព្រៃវែង

ព្រៃវែង: នៅវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ចំណុចភូមិក្តឿងរាយ ឃុំក្តឿងរាយ (ខាងកើតស្ពានទី១​ ចម្ងាយ៥០ម៉ែត្រ) លើផ្លូវលំវាលល្វេងទោង មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបញ្រ្ចាស់ទិសគ្នា។

ម៉ូតូម៉ាក គុប ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ ជិះពីលិចទៅកើត ដោយឈ្មោះ ទន់ ឌឿន ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រងរបួសធ្ងន់ ក្បាលជង្គង់​ និងលើក្បាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រៃវែង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស មិនស្គាល់ផ្លាកលេខ បើកបរពីកើតទៅលិច មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តរត់គេចបាត់។

មូលហេតុ៖ មកពីដីហុយ ហើយភាគីម៉ូតូបើករាងរញីរញរ័ធ្វើឲ្យភាគីរថយន្តមិនបានឃើញ ក៏គៀរបង្កគ្រោះថ្នាក់តែម្តងទៅ៕

មតិយោបល់