ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងគ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង: កាលពីវេលាម៉ោង ៤ និង៤០នាទីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង ទៅបុកនិងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅចំណុចក្រុមទី១២ នៅចន្លោះបង្គោលគីឡូម៉ែត ២៥៣-២៥៤ ក្នុងភូមិកកោះ ឃុំកកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។

ម៉ូតូម៉ាកហុងដាដ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី បើកបរពីទិស បាត់ដំបងទៅភ្នំពេញ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ទៅបុកនិងកង់មុខរថយន្ដមួយគ្រឿង ម៉ាក អ៊ីស៊ុយស៊ុយ ពណ៌ស ប្រភេទដឹកជញ្ជូនទំនិញធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3E-3262 អ្នកបើកបរមិនស្គាល់ឈ្មោះ ( រត់គេចខ្លួនបាត់) ធ្វើដំណើរច្រាស់ទិសគ្នា និងស្លាប់ភាគីខាងម៉ូតូម្នាក់។

ករណីនេះ ត្រូវបានសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងកសាងសំណុំរឿង រួចបញ្ជូនបន្តទៅការិយាល័យខេត្ត ចាត់ការតាមនិតិវិធិ៕

មតិយោបល់